សេ អឹម កា មានចក្ខុវិស័យជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គម ដោយផ្ដល់ដល់គ្រប់ស្រទាប់ប្រជាជន នូវសេវា ហិរញ្ញវត្ថុ ពិសេសអ្នកដែលពុំធ្លាប់ប្រើសេវាកម្មធនាគារពីមុនមក។
បេសកកម្មរបស់យើង គឺបង្កើតបណ្ដាញមីក្រូហិរញ្ញវត្ថុមួយដែលផ្អែកស្មារតីសាមគ្គីភាព។ យើងសង្កត់ធ្ងន់លើការសន្សំ ដើម្បីបង្វិលជាប្រាក់កម្ចីដល់ប្រជានជនដែលត្រូវការ។
សាមគ្គីភាព
ស្តែងឡើងតាមរយៈសមាជិកដែលយកប្រាក់មកសន្សំ និង ខ្ចីប្រាក់។ ម្យ៉ាងទៀតកិច្ចសហប្រតិបត្តិការក្នុងចំណោមសហជីព ឥណទាន ដែលត្រូវបានអភិវឌ្ឍ ពិសេស តាមរយៈសហព័ន្ធ។
ទីតាំងនៅជិត
ត្រូវបានលើកទឹកចិត្តតាមរយៈបណ្ដាញមានភាពទូលំទូលាយនៃសហជីពឥណទាន ។ ទំនាក់ទំនងត្រូវបានបង្កើតឡើង រវាងសមាជិកនិង សហព័ន្ធឥណទាន ដោយផ្អែក លើទំនុកចិត្តទៅវិញទៅមក។
សមភាព
សមាជិកម្នាក់ៗមានសិទ្ធិស្មើគ្នាដោយមិនប្រកាន់ឋានៈ ឬ ទ្រព្យសម្បត្តិឡើយ។
ប្រជាធិបតេយ្យ
សមាជិកម្នាក់ៗមានសិទ្ធិបោះឆ្នោតដោយគោរពតាមគោលការណ៏ (មួយនាក់ ស្មើ មួយសំលេង)។
តម្លាភាព
ត្រូវបានបញ្ជាក់តាមរយៈការត្រួតពិនិត្យរបស់សមាជិក ការធ្វើសវនកម្មជាញឹកញាប់និង កម្មវិធីគ្រប់គ្រងធនាគារក្នុង ប្រព័ន្ធកុំព្យូទ័រមានកំរិតខ្ពស់ស្វ័យភាព។
ស្វ័យភាព
ការសន្សំប្រាក់ត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ដើមទុនត្រឡប់មកវិញ។ បណ្ដាញនេះ មានគោលបំណងទទួលស្គាល់នូវ ដំណើរការរូមដោយខ្លួនឯងដើម្បីធានាអោយបាននូវ ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។
ការចូលរូម
សមាជិកចូលរូមតាមរយៈការបោះឆ្នោតការកិច្ចប្រជុំប្រចាំឆ្នាំ ដោយការបោះឆ្នោត ជ្រើសរើសតំណាង និង ការចូលរួម វិភាគទានផ្នែកសេដ្ឋកិច្ចនូវទឹកប្រាក់ 8,000 រៀល។
វិជ្ជាជិវៈ
សេ អឹម កាបានទទួលការជួយឧបត្ថមពីជំនាញការឆ្នើម ក្រេឌីមុយទុយអែល ដែលជាសង្គហធនាគារដែលមានកេរ្ត៏ឈ្មោះ ល្បីល្បាញនៅប្រទេសបារាំង។ សេ អឹម កា ធានានូវសុវត្ថភាព និង គុណភាពខ្ពស់ នៃសេវាកម្ម។ បុគ្គលិកប្រកបដោយ វិជ្ជាជីវៈ និង ទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ។