ហេតុអ្វីចូលរួមជាមួយយើង?

នៅស៊ីអិមខេយើងមានក្រុមការងារដែលមានការអប់រំប្រកបដោយវិជ្ជាជីវៈខ្ពស់សម្រាប់ផ្តល់ជូននូវជម្រើសឥណទានសម្រាប់អាជីវកម្មឥណទាន សម្រាប់បុគ្គលនិងនិស្សិត ។ល។ អត្រាការប្រាក់ខ្ពស់ សម្រាប់ប្រាក់សន្សំតាមគម្រោងជាច្រើនប្រភេទ និងអត្រាការប្រាក់ទាបលើប្រាក់កម្ចី ទាំងនេះគឺជាការសន្យាដែលស៊ីអិមខេបំពេញដើម្បីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់មានលទ្ធភាពប្រើប្រាស់វិស័យធនាគារនិងរួមចំណែកដល់ ការអភិវឌ្ឍន៍ប្រទេសផងដែរ។

ក្លាយខ្លួនជាអតិថិជនស៊ីអិមខេ អ្នកនឹងមានឱកាសជាច្រើន និងអាចធ្វើឲ្យជីវិតប្រសើរឡើង ជាមួយនឹងការទទួលបានប្រាក់កម្ចីខ្នាតធំនិងតូចព្រមទាំង សេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដូចជាការបើកប្រាក់ខែមុន និងការផ្ទេរសាច់ប្រាក់ជាដើម។ ការខិតខំទាំងនេះគឺដើម្បីផ្តល់ឱកាសដល់អតិថិជនរបស់ យើងចូលរួមក្នុងការរីកចំរើនរបស់កម្ពុជាជាមួយគ្នា។

ជាមួយនឹងឫសគល់របស់យើងជាសហករណ៍ធនាគារ យើងរក្សានូវតម្លៃសហគមន៍និងប្តេជ្ញាចិត្តចំពោះសាមគ្គីភាព និងតម្លាភាព។ សព្វថ្ងៃស៊ីអិមខេ មានអតិថិជនរបស់ខ្លួនជាង 30,000 នាក់មកពីគ្រប់មជ្ឈដ្ឋានសង្គមនិងសេដ្ឋកិច្ច។

នៅស៊ីអិមខេ យើងជឿជាក់ថាសេវាកម្មហិរញ្ញវត្ថុដែលមានលក្ខណៈប្រកួតប្រជែងគឺជាគន្លឹះក្នុងការជំរុញប្រទេសកម្ពុជាឱ្យឈានចូលទៅក្នុងយុគ សម័យថ្មីមួយនៃភាពរុងរឿងមួយ ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលអតិថិជន។