ស៊ី អិម ខេ ផ្ដល់ជូនសេវាកម្មផ្សេងៗដូចជាៈ

ប្រាក់សន្សំសោធននិវត្តន៍

សេវាកម្មប្រាក់សន្សំពិសេសនេះត្រូវបានផ្ដល់ជូនចំពោះសមាជិកណាដែលមានបំណងចង់មានប្រាក់បំរុងបន្ទាប់ពីខ្លួនចូលនិវត្តន៍ រឺ ឈប់សំរាកពីការងារ។

ការផ្ទេរប្រាក់ខែ

គឺជាមធ្យោបាយដែលមានសុវត្ថិភាព និង ប្រសិទ្ធភាពបំផុត សំរាប់ការបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក។

 • អត្ថប្រយោជន៏សំរាប់និយោជកៈ
  • ចំនេញពេលវេលា និង ថវិកាក្នុងការធ្វើបញ្ជីប្រាក់ខែគ្រប់បុគ្គលិក
  • មិនចាំបាច់ត្រូវការមានសាច់ប្រាក់ច្រើននៅក្នុងដៃ
  • គ្មានបុគ្គលិកសុំខ្ចីប្រាក់ និង ការបើកប្រាក់ខែមុនកំនត់
 • អត្ថប្រយោជន៏សំរាប់និយោជិកៈ
  • ប្រាក់ខែបានបញ្ចូលទៅក្នុងគណនីនីមួយៗតាមកាលកំណត់ច្បាស់លាស់ដែលបានលើកឡើង
  • សុវត្ថិភាពសាច់ប្រាក់ គ្មានហានិភ័យ រឺ ចោរកម្ម
  • ណែនាំបុគ្គលិករបស់អ្នកអោយបានស្គាល់ពីសេវាកម្ម ស៊ី អិម ខេមានដូចជា សេវាសន្សំ ប្រាក់កម្ចី និង ការបើកប្រាក់ខែមុន។
 • វាមិនគ្រាន់តែចំនេញពេលវេលា និង ប្រាក់កាសប៉ុននោះទេ ប៉ុន្តែវានឹងទទួលបាននូវអត្ថប្រយោជន៏ច្រើនសំរាប់និយោជក

លក្ខខ័ណ្ឌងាយៗក្នុងការក្លាយជាសមាជិករបស់ ស៊ី អិម ខេ

 • ចំណាយជាសាច់ប្រាក់ វិក័យប័ត្រ ផ្ទេរប្រាក់ពីធនាគា រឺ បញ្ជូនសាចប្រាក់ទៅកាន់គណនី របស់ ស៊ី អិម ខេ ដោយផ្ទាល់
 • ពន្យល់បង្ហាញបុគ្គលិកពីសេវាកម្មផ្ទេរប្រាក់របស់ ស៊ី អិម ខេ
 • មានភាពងាយស្រួលក្នុងការធ្វើកិច្ចសន្យា

 

ចំណាំៈ គ្រប់លក្ខខ័ណ្ឌសេវាកម្មខាងលើផ្ដល់ជូនតែសមាជិករបស់ សេ អឹម កា ប៉ុណ្ណោះ។