អតិថិជនទាំងអស់ជាទីគោរព

បន្ទាប់ពីបានផ្លាស់ប្តូរនូវរចនាសម្ព័ន្ធរបស់គ្រឹះស្ថានរបស់យើងមកជា ស៊ីអិមខេ ភីអិលស៊ី នាងខ្ញុំសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្ញើការទុកចិត្តមកលើគ្រឹះស្ថានយើងខ្ញុំតាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ន។ នាងខ្ញុំក៏សូមធានាជូនអតិថិជនទាំងអស់ថា យើងទាំងអស់គ្នា នឹងរួមគា្នជំរុញអោយក្រុមហ៊ុនថ្មីមួយនេះមានការអភិវឌ្ឍន៍និងរីកចំរើនរុងរឿងជាដរាប។

ចាប់តាំងពីការកកើតដំបូងរបស់ ក្រេឌីមុយទុយអែលកម្ពុជាពីឆ្នាំ២០០៤ ជាប្រតិបត្តិករឥណទានជនបទ ដោយមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា សេអឹមកាបានបំរើសេវាកម្មជូនអតិថិជនជាង ៣ម៉ឺននាក់ និងបានបង្កើតសាខាជិត ២០ ទីតាំងទូទាំងប្រទេស។ ដោយទទួលបានការដឹកនាំល្អនិងមានប្រសិទ្ធិភាពខ្ពស់ពី លោក MICHEL KINDBEITER អតីតនាយកប្រតិបត្តិការទូទៅរបស់ សេអឹមកា ដែលលោកបានលះបង់ទាំងកំលាំងកាយចិត្តអស់រយៈពេលជាង៨ឆ្នាំ ក្នុងការដឹកនាំស្ថាប័នមួយនេះអោយមានភាពរីកចំរើនរហូតទទួលបានស្ថានភាពសេដ្ឋកិច្ចរឹងមាំ។ បច្ចុប្បន្ន សេអឹមកា កំពុងបោះជំហ៊ានទៅមុខក្នុងយុគ្គសម័យថ្មីមួយទៀត។

នៅខែមេសា ឆ្នាំ២០១៨នេះ ក្រេឌីមុយទុយអែល កម្ពុជាបានផ្ទេររាល់សកម្មភាពប្រតិបត្តិការរបស់ខ្លួនទៅអោយក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា ស៊ីអិមខេ ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម ពីធនាគារជាតិនៃកម្ពុជា និងបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មកម្ពុជា។ យើងមានគំរោងនឹងក្លាយខ្លួនជាធនាគារពាណិជ្ជមួយនាពេលប៉ុន្មានឆ្នាំខាងមុខនេះ និងផ្តល់ជូនអតិថិជននូវភាពងាយស្រួលជាមួយនឹងប្រព័ន្ធធនាគារមួយដ៏ទំនើប។

យើងមានចក្ខុវិស័យ ដោយបន្តបំរើសេវាកម្មជូនអតិថិជនដែលផ្តល់ការទុកចិត្តមកលើក្រុមការងារ និងទទួលស្វាគមន៍អតិថិជនថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយផ្តល់ជូននូវសេវាធនាគារមួយដ៏ប្រណិត។ តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី យើងនឹងអាចផ្តល់ជូនអតិថិជននូវសេវាកម្ម និងផលិតផលដែលមានភាពទាក់ទាញប្រសើរជាងមុន និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងស្ថាប័នដទៃទៀត។

ជាចុងក្រោយ ចំពោះបុគ្គលិកបច្ចុប្បន្នជាង១០០នាក់របស់យើងដែលប្រកបដោយវិជ្ជាជីវៈនឹងនៅបន្តបំរើការងារក្នុងក្រុមហ៊ុនថ្មីនេះដើម្បីពាំនាំនូវសេវាកម្មដ៏ប្រសើរជូនអតិថិជនទាំងអស់របស់យើង។

ជំនួសអោយក្រុមការងារ ស៊ីអិមខេ ភីអិលស៊ី ទាំងអស់ នាងខ្ញុំ LIU DAN ជាអគ្គនាយកប្រតិបត្តិការទូទៅ សូមគោរពជូនពរអតិថិជនទាំងអស់ទទួលបាននូវដំណើរជីវិតដ៏អស្ចារ្យជាមួយស៊ីអិមខេ ភីអិលស៊ី។

អគ្គនាយកប្រតិបត្តិការទូទៅ ស៊ីអិមខេ ភីអិលស៊ី

លោកស្រី LIU DAN