ប្រវត្តិរបស់ ស៊ីអិមខេ
រយៈពេលជាង១០ឆ្នាំកន្លងមក ស៊ីអិមខេបានកសាងនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនជាស្ថាប័នដែលទទួលបានការជឿទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា មានអតិថិជនជាង 3,000 នាក់មកពីគ្រប់ផ្នែកនៃសង្គម។
នៅឆ្នាំ 2018 យើងបានប្រែក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល មកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានចុះបញ្ជី យ៉ាងពេញលេញនៅធនាគារជាតិនៃកម្ពុជានិងនៅក្រសួងពាណិជ្ជកម្ម ដើម្បី ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស លើគ្រប់វិស្ស័យ។ យើងមានមោទនភាពចំពោះក្រុមការងារដែលមានសមត្ថភាព ចម្រុះភាព និងបទពិសោធន៍ជាច្រើនឆ្នាំធ្វើការជាមួយគ្នា ដើម្បីនាំយើងទៅរកអនាគតមួយដ៏ភ្លឺស្វាង។