ការផ្លាស់ប្តូរផ្លាក់សញ្ញា

11

កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយយើងមានបំណងរក្សាការវិវត្តទៅមុខជាមួយនឹងការផ្លាស់ប្តូរនេះផងដែរ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបម្រើអតិថិជនរបស់យើងជាច្រើនឆ្នាំកន្លងមក ស៊ីអិមខេ បានបង្កើតអត្តសញ្ញាណសាជីវកម្មថ្មីនៅឆ្នាំ 2018 ដោយប្រើឈ្មោះងាយស្រួលក្នុងការហៅជាងមុន និងពង្រឹងអត្តសញ្ញាណរបស់យើងជាមួយនឹងយុទ្ធសាស្រ្តម៉ាកយីហោដែលមានលក្ខណៈថ្មីមួយ និងនៅតែត្រឹមត្រូវទៅនឹងខ្លឹមសារ និង តម្លៃរបស់យើង។

ចាប់ពីពេលនេះតទៅយើងនឹងត្រូវបានគេស្គាល់ជាទូទៅថាជា ស៊ីអិមខេ (cmk) ។ នៅពេលកំពុងឈានទៅកាន់ដំណាក់កាលថ្មី ស៊ីអិមខេ (cmk) នឹងបន្តបេសកកម្មដដែលដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុនៅគ្រប់ផ្នែកនៃសង្គម រួមទាំងអ្នកដែលត្រូវបានដកចេញពីវិស័យធនាគារបែបប្រពៃណី។ ប្រាក់កម្ចី ក៏ដូចជាក្រុមបុគ្គលិកដែលមានទេពកោសល្យ និងបទពិសោធន៍របស់យើង នៅតែមិនប្រែប្រួល។

ឡូហ្គោសហសម័យថ្មីរបស់យើងមានរង្វង់កងពីរប្រទាក់គ្នា ដែលតំណាងឲ្យអំណាចនៃការរួមគ្នា ស្រដៀងទៅនឹងដៃពីររួមគ្នានៅលើឡូហ្គោចាស់របស់យើង។ យើងនឹងបន្តការកសាងបណ្ដាញ និងទំនាក់ទំនងដែលបានបង្កើតឡើងជាងមួយទសវត្សរ៍កន្លងមកហើយ។